Monday, August 9, 2010

បង្គាបំពងជូរអែម

បង្គាបំពងជូរអែម
គ្រឿងផ្សំ
  • បង្គាស្រស់ ៨ ក្បាល
  • មើមប្លុង ៥០ ក្រាម
  • ស្ពៃប្រ៊ូខូលី ២០០ ក្រាម
  • ដើមខ្ទឹម (កាត់កង់ៗ) ៥ ក្រាម
  • ខ្ញីបន្ទះ ៥ ក្រាម
គ្រឿងផ្សំសម្រាប់ប្រឡាក់សាច់
  • ពងមាន់ ឬពងទា (យកតែពងស) ១ គ្រាប់
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ម្សៅមី ១ ស្លាបព្រាបាយ
គ្រឿងផ្សំរសជាតិ
  • ទឹកប៉េងប៉ោះខាប់ ១ ស្លាបព្រាបាយ
  • ស្ករ ១ ស្លាបព្រាកាហ្វេ
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ស្រា ១ ស្លាបព្រាកាហ្វេ
  • ម្សៅមី ១ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
  1. បង្គា​បក​សម្បក កាត់​កន្ទុយ និង​ឆូត​ត្រង់​ខ្នង​ជា​ពីរ​ចម្រៀក (មិន​ឲ្យ​ដាច់​ចេញ​ពី​គ្នា) លាង​ទឹក​ឲ្យ​ស្អាត និង​ប្រឡាក់​ជា​មួយ​គ្រឿង​សម្រាប់​ប្រឡាក់​សាច់ ដោយ​ផ្អាប់​ទុក​មួយ​ស្របក់​ទុក​ប្រើ​ការ។
  2. មើម​ប្លុង​ហាន់​ជា​បន្ទះ​ៗ ស្ពៃ​ប្រ៊ូខូលី​ពុះ​ជា​ចម្រៀក​ដុំ​ៗ ហើយ​យក​ទៅ​ស្រុស​នឹង​ទឹក​ក្តៅ​ឲ្យ​ទន់​ទើប​ស្រង់​មក​តម្រៀប​នៅ​តាម​គែម​ចាន​ទាប។
  3. ដាក់​ខ្លាញ់ ៥០០ ក្រាម រង់​ចាំ​ខ្លាញ់​ក្តៅ​ហុយ​ផ្សែង ទើប​ចាក់​បង្គា​ប្រឡាក់​គ្រឿង​ចូល​បំពង​ទាល់​តែ​ឆ្អិន​ល្អ ហើយ​ចាក់​មើម​ប្លុង​ចូល​បំពង​បន្តិច។ ជា​ចុង​ក្រោយ​ត្រូវ​ដួស​ដាក់​ចាន។
  4. ទុក​ខ្លាញ់​បន្តិច​បន្តួច​នៅ​ក្នុង​ខ្ទះ​ដោយ​ចាក់​ដើម​ខ្ទឹម និង​ខ្ញី​បន្ទះ​បំពង​យក​ក្លិន​ឈ្ងុយ ហើយ​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​រំងាស់​ឲ្យ​ពុះ រួច​ចាក់​ស្រោច​លើ​ចាន​បង្គា​ដើម្បី​ទទួល​ទាន៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ១៤ លេខ ៤៣១, ១-១០ កញ្ញា ២០០៨, ទំព័រ ៨៤។