Monday, August 9, 2010

ក្រពះជ្រូកឆាផ្សិតខ្មៅ

ក្រពះជ្រូកឆាផ្សិតខ្មៅ
គ្រឿផ្សំ
  • ក្រពះជ្រូក ៣៧០ ក្រាម
  • ផ្សិតខ្មៅ ១០០ ក្រាម
  • ជីរនាងវង ៣ ត្រួយ
គ្រឿងបំពងយកក្លិនឈ្ងុយ
  • ខ្ញីបន្ទះ ២០ ក្រាម
  • ម្ទេសប្លោកទុំ ១ ចំហៀង
  • ខ្ទឹមបារាំង ៣០ ក្រាម
គ្រឿងផ្សំរសជាតិ
  • ប្រេងល្ងខ្មៅ ២ ស្លាបព្រាបាយ
  •  ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ទឹកម្ទេសខាប់ ១ ស្លាបព្រាបាយ
  • ស្រា ២ ស្លាបព្រាបាយ
  • ស្ករ ២ ស្លាបព្រាបាយ
  • ម្សៅខ្ទឹម ១/២ ស្លាបព្រាកាហ្វេ
  • ទឹកម្សៅឆា ១ ស្លាបព្រាបាយ
  • ម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
  1. ខ្វះ​ស្នូល និង​គ្រាប់​ម្ទេស​ប្លោក​ចេញ និង​ហាន់​ជា​ចំណិត​ៗ ខ្ទឹម​បារាំង ខ្ញី​ហាន់​ជា​សរ​សៃ​តូច​ៗ ជីរ​នាង​វង​លាង​ទឹក​ឲ្យ​ស្អាត​ទុក​ប្រើ​ការ។
  2. ផ្សិត​ខ្មៅ​ត្រាំ​ទឹក​មួយ​ស្របក់ ហើយ​ហាន់​ជា​ចំណិត​ៗ និង​យក​ទៅ​ស្រុស​នឹង​ទឹក​ក្តៅ​ទុក​ប្រើ​ការ។ ក្រពះ​ជ្រូក​ស្រុស​នឹង​ទឹក​ក្តៅ​រួច​ហើយ​ហាន់​ជា​ចម្រៀក​ៗ​ទុក​ប្រើ​ការ។
  3. ចាក់​ប្រេង​ល្ង​ខ្មៅ​ចូល និង​ដាក់​គ្រឿង​បំពង​យក​ក្លិន​ឈ្ងុយ ឆា​ត្រឡប់​ចុះ​ឡើង ទើប​ចាក់​ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង ទឹក​ម្ទេស​ខាប់ និង​ទឹក​មួយ​ចាន​ចង្កឹះ ស្ងោរ​រំងាស់​ចូល​ជាតិ ទើប​ជា​ចុង​ក្រោយ​ចាក់​ទឹក​ម្សៅ​ឆា​ចូល។ រំងាស់​បន្តិច​ហើយ​ដួស​ដាក់​ចាន និង​រោយ​ត្រួយ​ជីរ​នាង​វង​ពី​លើ​ទុក​ជា​ការ​ស្រេច៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ១៤ លេខ ៤៣១, ១-១០ កញ្ញា ២០០៨, ទំព័រ ៨៤។