
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក
- មើមត្រា
- ស្លឹកខ្ទឹម
- ហាយប៊ី
- អំបិល
- ប៊ីចេង
- ស្ករស
- ខ្ទឹមស។
វិធីធ្វើ
- ឆ្អឹងជំនីកាប់ដុំៗ រួចលាយជាមួយអំបិល ប៊ីចេង ស្ករស ទឹកត្រី ទុកប្រហែល ១៥ នាទី។ មើមត្រាវចិតសំបករួចគាស់ជាដុំៗ ចំណែកស្លឹកខ្ទឹមហាន់ល្អិតៗ ហាយប៊ីលាងទឹករួចពុះជាពីរ។
- យកឆ្នាំងដាក់ទឹកដាំឲ្យពុះរួចបង់ឆ្អឹងជំនី បង់ហាយប៊ី ហើយស្ងោរឲ្យជិតផុយ ទើបបង់ត្រាវចូល ហើយរំងាស់ឲ្យផុយទាំងសាច់ ទាំងមើមត្រាវ ភ្លក់មើលតាមចូលចិត្ត ហើយរោយស្លឹកខ្ទឹមជាការស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, mvfood.wordpress.com


