
គ្រឿងផ្សំ
- សាច់គោ (សាច់ផុយ)
- សណ្តែកគួរ
- ប៉េងប៉ោះ
- ការ៉ុត
- ខ្ទឹមបារាំង
- ជីនាងវង
- ជីអង្កាម ឬជីរណា
- ក្រូចឆ្មា
- គល់ស្លឹកគ្រៃ
- រំដេង
- ម្ទេសប្លោក
- សណ្តែកដី
- ប្រហុកសាច់
- ខ្ទឹមស
- ទឹកត្រី
- អំបិល
- ស្ករស
- ប៊ីចេង
វិធីធ្វើ
- សាច់គោហាន់បន្ទះស្តើងៗ រួចយកក្រូចឆ្មាមកចិតច្របាច់យកទឹកមកដាក់ពីលើសាច់គោ ច្របល់ឲ្យសព្វទុក ៥ នាទី ទើបច្របាច់ពូតរួចទើបយកសាច់គោនោះទុកចានមួយផ្សេង។ គល់ស្លឹកគ្រៃ ម្ទេសប្លោកហាន់ជាបន្ទះស្តើងៗ សណ្តែកគួរកាត់ខ្លីៗដំឲ្យបែក ប៉េងប៉ោះ ការ៉ុតហាន់ជាបន្ទះៗ ឬចិតជាផ្កាតាមការនិយមចូលចិត្ត ខ្ទឹមបារាំងហាន់ជាសរសៃៗ រួចយកទៅដាក់ក្នុងចានសាច់គោ។ ខ្ទឹមស រំដេងត្រូវបុកឲម៉ដ្ឋ រួចដួសដាក់មកក្នុងចានក្រូចឆ្មាដែលសល់ពីពូតសាច់គោ។
- ដាក់ឆ្នាំងខ្ទះរួចទុកឲ្យក្តៅហុយៗ ទើបចាក់ទឹកក្រូចឆ្មាចូល ដាក់ប្រហុកបន្តិចទុកឲ្យពុះ កូរឲ្យរលាយសាច់ប្រហុកទើបយកសាច់គោមកចាក់ចូល (កុំឲឆ្អិនពេក) ហើយច្រូចទឹកត្រីបន្តិច ថែមអំបិល ប៊ីចេង ស្ករសរួចកូរឲ្យសព្វ ភ្លក់មើលឲល្មមទើបយកមកលាយជាមួយបន្លែដែលបានចិតរួចនោះ រួចបេះស្លឹកជីរោយពីលើជាការស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, mvfood.wordpress.com


