Friday, July 9, 2010

ឆាពោះវៀនជ្រូកជាមួយស្ពៃជូរ

គ្រឿងផ្សំ
  • ពោះវៀនជ្រូកផាក់ឡូវ (យកក្បាលពោះវៀនធំ) 400 ក្រ
  • ស្ពៃជូរ (យកតែធាង ចោលស្លឹក) ២០០ ក្រ
  • ខ្ញី ៣ ន្ទះ
  • ម្ទេសដៃនាងទុំ ៣ ផ្លែ
  • ខ្លាញ់ ៣ ស្លាបព្រាកាហ្វេ
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ស្ករ ១ ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា ១ កែវ
  • ម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ
  • ទឹកម្សៅឆា
វិធីធ្វើ
  1. ហាន់​ពោះ​វៀន​ជ្រូក​ជា​កង់​ៗ។
  2. យក​ស្ពៃ​ជូរ​ដាក់​លាង​ទឹក​ឱ្យ​ស្អាត និង​ហាន់​ជា​កង់​ៗ, ហាន់​ខ្ញី​ជា​ចំណិត​សរសៃ​តូច​ៗ, ហាន់​ម្ទេស​ដៃ​នាង​ទុំ​ជា​កង់​ខ្លី​ៗ និង​ខ្វេះ​គ្រាប់​ចេញ។
  3. ដាក់​ខ្លាញ់​ក្នុង​ឆ្នាំង​ខ្ទះ រង់​ចាំ​ខ្ទះ​ក្តៅ​ហុយ​ផ្សែង​ទើប​ចាក់​ខ្ញី ម្ទេស​ដៃ​នាង និង​ស្ពៃ​ជូរ​ចូល ឆា​ត្រឡប់​ចុះ​ឡើង​មួយ​សន្ទុះ ទើប​ចាក់​ពោះ​វៀន​ចូល​ឆា ហើយ​ចុង​ក្រោយ​ចាក់​គ្រឿង​ចូល ដោយ​រំងាស់​មួយ​សន្ទុះ ទើប​ដួស​ដាក់​ចាន​យក​មក​ទទួល​ទាន៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ៥ លេខ ៤៦៩ ថ្ងៃទី ២១-៣0 ខែកញ្ញា ឆ្នាំ ២០០៩, ទំព័រ ៨៤។