គ្រឿងផ្សំ
- ឆ្អឹងជំនី ឬ ជើងជ្រូក
- ស្បែកជ្រូកបំពង
- ផ្សិតត្រចៀកកណ្តុរ
- ឆៃថាវ
- ការ៉ុត
- ស្ពៃក្តោប
- ស្ពៃបូគោ
- ដំឡូងបារាំង
- ខាត់ណា
- ស្លឹកខ្ទឹម
- ជីវ៉ាន់ស៊ុយ
- អំបិល
- ស្ករ
- ប៊ីចេង
- ទឹកត្រី
វិធីធ្វើ
- ឆ្អឹងជំនី ឬ ជើងជ្រូក លាងទឹកឱ្យស្អាត កាប់ជាដុំធំបន្តិច ស្បែកជ្រូកបំពង និងផ្សិត ត្រចៀកកណ្តុរ ដាក់ត្រាំទឹកឱ្យរីក រួចកាត់ឱ្យខ្លីៗ ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកចេញលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ ស្ពៃក្តោប និង ស្ពៃបូគោ កាត់វាឱ្យខ្លីៗល្មម ខាត់ណាសកវាឱ្យស្អាត កាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង។ ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតហាន់ឱ្យល្អិតល្មម ខ្ទឹមសចិញ្រ្ចាំឱ្យល្អិត។
- ដាក់ឆ្នាំងដាំឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្រ្ចាំចូល រួចលីងឱ្យឈ្ងុយបន្តិច ទើបចាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង កូរឱ្យសព្វ ចាក់ទឹកបន្តិច ប្រហែល ៥ នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្តុរ និង បន្លែដើមខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឱ្យឆ្អឹង និង បន្លែនោះផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០ នាទី ទើបចាក់ទឹកឱ្យច្រើនតែម្តង។ ហើយរំងាស់វាឱ្យពុះម្តងទៀត ភ្លក់មើលឱ្យល្មម ទើបដាក់ស្ពៃបូគោ ស្ពៃក្តោប និងស្លឹកខាត់ណាចូលមួយពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com



