គ្រឿងផ្សំ
- ចេកណាំវ៉ាទុំ
- ដូងទុំ
- គ្រាប់សាគូ
- ស្ករស
- អំបិល
វិធីធ្វើ
- ចេកបកសំបកចេញ មួយចិតជាបួន សាគូលាងទឹកឱ្យស្អាត ដូងទុំកោសច្របាច់យកខ្ទិះដើមមួយកូនចានចង្កឹះទុកផ្សេង ឯខ្ទិះចុងដាក់ផ្សេង។
- យកឆ្នាំងដាក់ខ្ទិះចុង ចេក គ្រាប់សាគូ ស្ករសដាក់ចូលគ្នាតែម្តង ទើបដាំលើភ្លើងឱ្យឆ្អិន បង់អំបិលមួយចឹប ភ្លក់មើលឱ្យផ្អែមល្មមទើបដាក់ខ្ទិះដើមចូល រួចកូរលើភ្លើងមួយភ្លែតទើបលើកចុះជាការស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com



