
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក
- ស្ពៃក្តោម
- ស្ពៃបូកគោ
- ការ៉ុត
- ដំឡូងបារាំង
- ស្លឹកខ្ទឹម
- ខ្ទឹមស
- ស្ពៃតឿ ឬស្ពៃចង្កឹះ
- ហាយប៊ី
- យីវហ៊ឺ
- អំបិល
- ស្ករស
- ប៊ីចេង
- ប៊ីចេង
- ទឹកត្រី
វិធីធ្វើ
- ឆ្អឹងជំនីកាប់ដុំៗ រួចយកទៅលាយជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល ទុកប្រហែល ១៥ នាទី។
- ស្ពៃក្តោបពុះជាបួនជ្រុង ស្ពៃបូកគោកាប់ប្រវែងប្រហែលមួយថ្នាំងដៃ ដោយដាក់គល់ផ្សេង និង ស្លឹកផ្សេង ព្រោះស្លឹកវាឆាប់រលួយ ស្លឹកខ្ទឹមលាងទឹកឱ្យស្អាតហាន់ខ្លីៗ។
- យកឆ្នាំងដាំទឹកឱ្យពុះ រួចបង់ឆ្អឹងជំនី ហាយប៊ី និងយីវហ៊ឺចូល ហើយស្ងោរឱ្យជិតផុយទើបបង់ការ៉ុត និងដំឡូងបារាំងចូល ផុយបន្តិចទើបបង់ស្ពៃក្តោប និងស្ពៃបូកគោចូល បន្ទាប់មកទើបបង់ស្លឹកចូលតាមក្រោយជាការស្រេច ដល់ពេលលើកចុះពីចង្ក្រានទើបបង់ស្លឹកខ្ទឹមចូល៕
------------------------------
ប្រភព ៖ ពេញ សុថាវី, mvfood.wordpress.com


